ទិ​វាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)

   ៖ នៅរសៀល ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបលើកទី៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ..៕៚៚

......................................................................................................‌‌!!!

# ពិធី''ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី លើកទី២៨ របស់សភាពាណិជ្ជកម្មកម្ពុជា" ​ដោយអធិបតីភាព ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា..។

    "នាព្រឹក្កថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវ នឹង ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៣:០០ នាទីរសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភា ពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២៨” ដែលប្រព្រឹត្តទៅនៅសភា ពាណិជ្ជកម្មកម្ពុជា ។

ឯកឧត្តម ឧកញ៉ា អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក -សមាជិកាថ្មី និងបានបញ្ជាក់បន្ថែម អំពីប្រវត្តិ ក៏ដូចជាតួនាទី និងសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗ និងការិយាល័យតំណាងរបស់សភាពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មកម្ពុជាក៏មានទូរទស្សន៍ Happy Watch សម្រា​ប់ផ្សព្វផ្សាយសកម្មភាព សេវាកម្ម និងផលិតផល របស់សមាជិកផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh
សូមចុចលីងខាងក្រោមដើម្បី ចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា៖

{ English Below } # ពិធី''ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី លើកទី២៨ របស់សភាពាណិជ្ជកម្មកម្ពុជា" ​ដោយវត្តមាន ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា..

    " #នាថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ នាទីរសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភា ពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២៨” ដែលប្រព្រឹត្តទៅនៅសភា ពាណិជ្ជកម្មកម្ពុជា ។

ឯកឧត្តម ឧកញ៉ា អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក -សមាជិកាថ្មី និងបានបញ្ជាក់បន្ថែម អំពីប្រវត្តិ ក៏ដូចជាតួនាទី និងសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗ និងការិយាល័យតំណាងរបស់សភាពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មកម្ពុជាក៏មានទូរទស្សន៍ Happy Watch សម្រា​ប់ផ្សព្វផ្សាយសកម្មភាព សេវាកម្ម និងផលិតផល របស់សមាជិកផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh
On Wednesday Evening of Oct 11, 2023 H.E. Oknha Nguon Mengtech, Director General of Cambodia Chamber of Commerce (CCC) presided over “the 28th welcoming ceremony for new members of CCC”. The event was held at the CCC’s office. H.E. Oknha Director General warmly welcomed new members and briefed them about history, activities and vital roles of CCC to contribute to business private sector development including solving the challenges, organizing business matching, local and international exhibition and investment and business promotion events, providing training, workshops, and representatives office in other countries. Moreover, Cambodia Chamber of Commerce also have Happy Watch to promote members’ activities as well as products and services.

In the closing, H.E. Oknha Director General awarded the Official Membership Certificates to all new members and took group photos.
For more information, please contact 023-880795 or info@ccc.org.kh.

សូមចុចលីងខាងក្រោមដើម្បី ចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា៖

៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៩

   ៖នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ   ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨  ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។ 

   មុននឹងអញ្ជើញចាប់ផ្ដើមថ្លែងនូវសុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ថ្លែងនូវសារចូលរួមរំលែកទុក្ ខដល់គ្រួសារសពនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នៅអ៊ីស្រាអែល និង បានផ្ដាំផ្ញើសួរសុខទុក្ខដល់យុវជន យុវនារី   ស្សិតទាំងអស់កំពុងរស់នៅ ប្រទេសអ៊ីស្រាអែល   និង   បានមានប្រសាសន៍ជម្រាបអំពីការតាមដានដោយយកចិត្តទុកដាក់  អំពីសុវត្ថិភាពនិស្សិតទាំងអស់ពី  រាជរដ្ឋាភិបាលកម្ពុជា ។  សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង   ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

  នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា  ពលរដ្ឋប្រកបមុខរបរ  ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី  ឬ ក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល។

   សម្តេចធិបតីបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និង ជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា ។

  សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។ 

  សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ គោល ដៅធំគឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 

  ប៉ុន្ដែក្រៅពីនេះក៏បានជួយដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស កម្ពុជា និង ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធននូវសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។

   សម្តេចធិបតីបានមានប្រសាសន៍ជម្រាបជូនពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។

   ហើយការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺ ដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មនៃពលរដ្ឋដែលឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធជាដើមនោះ៕ 

លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារ

 ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ​២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕

ដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធគំរោងថ្មីដែលស្ថិតនៅភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។តាមបណ្តោយផ្លូវជាតិលេខ៣ផ្សារព្រៃទទឹង

កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធគំរោងថ្មី ចាក់ដីបោះបង្គោលឡូតិ៍និងចាក់ឈូសឆាយផ្លូវបណ្តើរៗដើម្បីបើកលក់បំពេញតម្រូវការត្រៀមទទួលអតិថិជនជាទីស្រលាញ់ថ្មីៗចង់បានជាប់ផ្លូវរដ្ឋកែងទីតាំងល្អៗច្រើន។

សំរាប់បងប្អូនមានចំណាប់អារម្មណ៍ផ្នែកភ្នាក់ងារលក់អាចទំនាកទំនងមក0883002999 /0965700888/ 099444800/ 087501122/ 010704006

សូមអរគុណ ដល់អតិថិជនដែលគាំទ្រនិងវិនិយោគនៅតែបន្តរមកជាវដីឡូត៍សូមជូនពរ សំណាងល្អ សុខភាពល្អ សុវត្តិភាពល្អគ្រប់ក្រុមគ្រួសារ។

-បើលោកអ្នកចង់ចំនេញ.រឺទិញទុកអោយកូនចៅសង់ផ្ទះរស់នៅរឺបើកអាជីវកម្មរកស៊ីទិញដីទុកចាប់ពីថ្ងៃនេះកុំចាំថ្ងៃស្អែកព្រោះឡើងថ្លៃលឿនណាស់

-ទិញដីពីម្ចាស់គំរោង (ប្លង់ដីមានទំនុកចិត្តនឹងចំនេញច្រើន.